ព្រៃវែង ÷នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ធុងសំរាមជូន កងកម្លាំងទាំង៣ ការិយាល័យចំណុះរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការិយាល័យប្រជាពលរដ្ឋ ការិយាល័យអប់រំ រដ្ឋបាលឃុំទាំង១១ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខភាពនិងប៉ុស្ដិ៍សុខភាព១២ សាលារៀនទាំង២កម្រិត និងវត្តអារាមទាំង៤៨ សម្រាប់យកទៅប្រើប្រាស់ ក្នុងការងារ អនាម័យ បរិស្ថាន តាមអង្គភាពសាម៉ី ទីតាំងកម្មវិធីនៅបរិវេនសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
