ខេត្តបន្ទាយមានជ័យ÷ សម្ដេចបវរធិបតី ជាទីគោរព ឯកឧត្ដមឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ និងឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយដាក់ អធិការកិច្ច បើកការស៊ើបអង្កេតនិងស្រាវជ្រាវ ផងទាន!
ពលរដ្ឋរងគ្រោះអស់ប្រាក់ជាងបីពាន់ដុល្លាម្នាក់បានបញ្ជាក់ថានៅសាលាសង្កាត់អូរជ្រៅ មានការបង្កើតអោយមានអ្នករត់ការ នៅក្នុងសាលាសង្កាត់ រហូតមានពលរដ្ឋជាច្រើននាក់ចាញ់បោកអស់លុយរាប់ពាន់ដូល្លាក្នុងម្នាក់ៗ។
-ដើម្បីឲ្យមានចម្លើយទាំងសងខាងក្រុមការងារយើងបានទំនាក់ទំនងទៅលោក សុវុទ្ធី សុឆៃ តាមរយៈ:លេខទូរស័ព្ទលេខ.០៣១៣៣៩១៣៥៣.ទាក់ទងមិនបាន.ចំណែក លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់ អូរជ្រៅ បានឆ្លើយតបតាមតេលេក្រាម(យ៉ាងខ្លីថា) ក្នុង រឿងហ្នឹងអត់ដឹងទេ។.តាមប្រភព.ពីរមន្ត្រីសូមមិនបញ្ចេញឈ្មោះបំរើការក្នុងសាលាសង្កាត់អូរជ្រៅ បានបញ្ជាក់ប្រាប់ថាឈ្មោះ សុវុទ្ជី សុឆៃ នេះជាមនុស្សក្រលិចក្រលុចបោកប្រាស់ពលរដ្ឋរងទឹកភ្នែកច្រើននាក់ណាស់ តាមប្រភព.ផ្សេងទៀនបានប្រាប់ថាបុគ្គលម្នាក់នេះ ជាសាច់ញាតិរបស់លោក ចៅសង្កាត់ អូរជ្រៅ ទៀតផង.ប្រវត្តមិនល្អធ្លាប់ចាប់ឃុំខ្លួននៅអធិការក្រុងប៉ោយប៉ែតម្តង តែ មានការអន្តរាគមន៍ ពីលោកវ៉ា ជឹមណារ៉េត ទើបមានការដោះលែង បុគ្គលរូបនេះគឺដើរ បោកប្រាស់ប្រជាពលរដ្ឋ រងគ្រោះច្រើនអ្នកណាស់ គឺយកលុយរាប់រយរាប់ពាន់ដុល្លារជាថ្នូរ និងការកាត់ប្លង់ដី។
-ក្រោយពីមានការផ្សព្វផ្សាយសារព័ត៌មានអង្គភាពគេហទំព័រសាតស៊ីនញូស៍ព្រមទាំងបណ្ដាញសារព័ត៌មានជាច្រើនអង្គភាព មកដល់ថ្ងៃទី 21 ឧសភាឆ្នាំ 2025 រដ្ឋបាលសង្កាត់អូរជ្រៅបានចេញសេចក្តីបំភ្លឺ ព័ត៌មាន រដ្ឋបាលសង្កាត់អូរជ្រៅ គឺបដិសេធដាច់អហិង្ការក្នុងការចោទប្រកាន់។
-ដោយពលរដ្ឋ រងគ្រោះគាត់បានលើកឡើងថាការបំភ្លឺរបស់លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ គឺជាការបំភ្លើសខុសពីការពិត មានសំឡេងដើមទាំងស្រុង ជាការសំណូមពររបស់ស្ត្រីដែលជាជនរងគ្រោះ ទៅដល់ក្រសួងមហាផ្ទៃអភិសន្ធិបណ្ឌិត ស សុខា និង អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា (ACU) និង សម្ដេចធិបតីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនគាត់ផងទាន! ព្រោះមានពលរដ្ឋច្រើនណាស់ដែលបានរងគ្រោះចាញ់បោកជាបន្តបន្ទាប់ ។ អង្គភាពយើងរង់ចាំបកស្រាយបំភ្លឺពីសមីភាគីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។
