កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅព្រឹក ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមស្បោងសារ៉ាតប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អនភារៈអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង

កិច្ចប្រជុំមានរៀបវារ:រួមមាន:
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងទិសដៅការងារខែបន្ទាប់របស់ រដ្ឋបាលខេត្តព្រៃវែង
៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងដីកា ស្តីពីការបែងចែកសមាសភាពក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង មន្ត្រីសាលាខេត្ត ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សា ខេត្តព្រៃវែង
៤-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលខេត្តព្រៃវែង
៥-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
ការិយាល័យប្រជាពលរដ្ឋ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៦-បញ្ហាផ្សេងៗ
មតិឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត
មតិឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងបិទកិច្ចប្រជុំ

Leave a Reply

Your email address will not be published. Required fields are marked *