ទីតាំងថ្នល់ល្បែងមាន់ជល់អនឡាញP99 និងឡូតូការ៉េ8 កំពុងបើកដំណើរការលេងយ៉ាងរំភើយ និងបានវង្វក់អ្នកញៀននិងល្បែងទាំងអស់នេះ ឱ្យដាច់បាយដាច់ទឹក ទាំងថ្ងៃទាំងយប់ មិនឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ។
នេះបើយោងតាមប្រភព ពីពលរដ្ឋដែលនៅជុំវិញទីតាំងខាងលើនេះ បានឲ្យអង្គភាពសារព័ត៌យើង ដឹងនាថ្ងៃទី4 ខែធ្នូ ឆ្នាំ2025 នេះថា មានទីតាំងមាន់ជល់អនឡាញ P99 និងឡូតូការ៉េ8នេះ បានបើកចំហទ្វារជាច្រើនកន្លែងជាប់ៗគ្នា កំពុងបើកដំណើរការលេងយ៉ាងពេញបន្ទុកសប្បាយរីករាយ និងបានបើកឱ្យអ្នកងប់និងល្បែងចូលលេងចាប់ពីម៉ោង 8:00ព្រឹក រហូតដល់ម៉ោង12:00យប់ ជារៀងរាល់ថ្ងៃ ដែលទីតាំនេះ ត្រង់ចំណុចបឹងតាម៉ាត្រស្ថិតនៅក្នុងភូមិម៉រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា មុនភ្ជុំគឺមានអ្នកដែរលង់ចាញ់និងល្បែងនេះ អស់រហូតដល់មួយម៉ឺនដុល្លារជាង ហើយអ្នកខ្លះទៀត ក៏អស់រថយន្តម៉ាកព្រុស 01គ្រឿងផងដែរ តែមួយរយៈពេលចុងក្រោយនេះ គឺចុងខែ11 ដើមខែ12នេះ អ្នកដែរលង់ចាញ់និងល្បែងខាងលើនេះ គឺមានការចាញ់ថយចុះ គឺមានអ្នកខ្លះចាញ់អស់តែ 1លានទៅ2លានរៀល និងមានអ្នកខ្លះទៀតចាញ់អស់រហូតទៅដល់ 12លានរៀលតែប៉ុណ្ណោះ។
តាមការបញ្ជាក់ពីប្រភពព័ត៌មានបានប្រាប់បន្តទៀតថា ទីតាំងដែលបើកដំណើរការនោះ សរុបមានចំនួន 04ទីតាំងជាប់ៗគ្នា ទីតាំងទី1 ផ្ទះលេខ102B គឺដាក់ឡូតូការ៉េ8 ចំណែកទីតាំងទី2 គឺផ្ទះលេខ103B និង104B គឺដាក់មាន់ជល់អនឡាញ P99 និងឡូតូការ៉េ8 ហើយទីតាំងទី3 ផ្ទះលេខ105B គឺមានដាក់មាន់ជល់អនឡាញP99 និងឡូតូការ៉េ8 ដូចគ្នា នឹងទីតាំងទី4 តារាងបាល់ទះតាម៉ាប់2 គឺដាក់ឡូតូការ៉េ8។
ហើយប្រភពព័ត៌មានបន្តទៀតថា ទីតាំងទាំងអស់ខាងលើនោះគឺលេងចាក់ភ្នាល់លុយធំៗខ្លាំងណាស និងមានអ្នកខ្លះចាញ់លុយអស់ជាច្រើនលានរៀលផងដែរ ហើយក៏ធ្វើឲ្យមានជម្លោះគ្រួសារជាដើមទៀតផង។
ចំពោះការដែលបើកមាន់ជល់អនឡាញP99 និងឡូតូការ៉េ8 នេះបាន គឺដោយសារតែម្ចាស់មាន់ជល់អនឡាញ និងឡូតូការ៉េ8 ទាំងអស់នោះ បានបង់លុយឲ្យសមត្ថកិច្ចជាប្រចាំខែ ទើបគ្មានសមត្ថកិច្ចណាចុះមកបង្ក្រាបិនោះទេ នេះបើយោងទៅតាមការលើកឡើងពីអ្នកកាងល្បែងនិយាយប្រាប់អង្គភាពយើង។ អង្គភាពយើងខ្ញុំរង់ចាំស្រាយបំភ្លឺពីសម័យភាគីហ្នឹងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ដោយ:សាតស៊ីនញូស៍
