មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ ធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្តខេត្ត មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ បានរៀបច

យុទ្ធនាការប្រឆាំង ព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ក្រោមអធិបតីភាព ឯកឧត្ដម ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្ដម ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ ដែលយុទ្ធនាការនេះប្រព្រឹត្តិធ្វើឡើងនៅបរិវេណសួនច្បារបឹងស្នោរ ដោយមានសភាពចូលរួមយ៉ាងកុះករផងដែរនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥នេះ។

លោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ បានលើកឡើងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទ ព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ព័ត៌មានពីលំហព័ត៌មាន ក្នុងសង្គម កម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន់ ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពជូនមន្ត្រីរាជការ និងសាធារណជនទូទៅ។

ឯកឧត្ដម ម៉េត មាសភក្ដី បានមានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីបាន បង្កើតឱ្យផ្ទះអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង ការមាក់ងាយ រំខានដល់ សណ្តាប់ធ្នាប់នយោបាយ និងសង្គម នៅជុំវិញពិភពលោក និងប៉ះពាល់ដល់ ទំនាក់ទំនងសង្គម ។ដូច្នេះហើយ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសំកិលដែលបាននិងកំពុង យកចិត្តទុកដាក់ខ្ពស់ ជាពិសេសការបង្កើត យន្តការដោះស្រាយ និងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំង បច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគី រាប់ទាំងប្រជាពលរដ្ឋ ដើម្បី ទប់ស្កាត់ព័ត៌មានមិនពិតនេះឱ្យមានប្រសិទ្ធិភាពផងដែរ។

ឯកឧត្ដម ចាន់ សុភាព មានប្រសាសន៍ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មានជាសេនាធិការ បាន ដាក់ចុះនូវយន្តការ និងវិធានាការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ «៣ ប» គឺ «បញ្ញាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាន និងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្ត ទុកដាក់ពបំផុត តាមរយៈការបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញ ទំនាក់ទំនងសង្គមបរទេស Google Facebook Tik Tok ជាដើម ។

Leave a Reply

Your email address will not be published. Required fields are marked *