(ស្វាយរៀង)៖ អ្នករកស៊ីគ្រឿងចក្រលើកឡើងថា ជ្រកក្រោមគម្រោងជីកស្ដារ”ព្រែកតាពៅ”នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រវែងជាង៦គីឡូម៉ែត្រ!។
មន្ត្រីជំនាញខេត្តស្វាយរៀង បានអង្កន់ផ្ទៃដី”ព្រែកតាពៅ”លក់ឱ្យពួកខ្លួនក្នុងតម្លៃខ្ពស់កក់ពពក.!។
ពោលគឺ គិតតាមបណ្ដោយព្រែកប្រវែង១០០ម៉ែត្រ តម្លៃ៥០.០០០ដុល្លារជាកំហិត.ស្មើហ្នឹង១ហិកតា៥០.០០០ដុល្លារ!!។
ជាថ្នូរនឹងអនុញ្ញាតឱ្យគ្រឿងចក្រ ពួកគាត់ ចូលឈូសឆាយ កាយយកអាចម៍ដី”ព្រែកតាពៅ”មកធ្វើអាជីវកម្ម ដឹកលក់តាមបណ្ដាដីឡូត៍នានា ក្នុងភូមិសាស្ត្រក្រុងបាវិត យ៉ាងគគ្រឹកគគ្រេងបំផុត!។
*ករណីនេះពុំមានការបកស្រាយ ពីអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងនោះឡើយ..!។
សូមជម្រាបថាៈ”ដីអូរព្រែកតាពៅ”ជាដីសាធារណៈរបស់រដ្ឋ លាតសន្ធឹងបណ្ដោយពីលិចទៅកើត.!។
ទទឹងចាប់ពី៨០ម៉ែត្រ ទៅ២០០ម៉ែត្រ-បណ្ដោយជាង ៦គីឡូម៉ែត្រ.ប៉ែកខាងជើងព្រែកស្ថិតក្នុងសង្កាត់បាវិត.ខាងត្បូងស្ថិតក្នុងសង្កាត់ប្រាសាទ និងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានទំហំសរុបមិនក្រោម៥០ហិកតានោះទេ.។
បច្ចុប្បន្ន គម្រោងជីកស្ដារព្រែកមួយនេះ អនុវត្តបានប្រមាណជា៧០%ហើយ ខណៈក្រុមគ្រឿងចក្រ កំពុងជីកយកអាចម៍ដី មកធ្វើអាជីវកម្មយ៉ាងពេញបន្ទុក.!!។
*ជុំវិញរឿងរ៉ាវខាងលើ ថៅកែគ្រឿងចក្របានបញ្ជាក់ថា មូលហេតុដែលខ្លួន អាចឈូសឆាយកាយយកអាចម៍ដី”ព្រែកតាពៅ”មកធ្វើអាជីវកម្មបាន…!។
ក៏ព្រោះតែ ខ្លួនបានទិញពីសាលាខេត្តស្វាយរៀង ក្នុងតម្លៃ៥០.០០០ដុល្លារ សម្រាប់ប្រវែង១០០ម៉ែត្របណ្ដោយព្រែក..!។
ប្រភពដដែលបន្តថា បើខ្លួនមិនទិញដីពីខេត្ត.នោះទេ គឺគ្មានសិទ្ធិដាក់គ្រឿងចក្រ កាយយកអាចម៍ដី”ព្រែកតាពៅ”នោះឡើយ.!។
ម្ចាស់គ្រឿងចក្របញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ពិតជាមានគម្រោងជីកស្ដារ”ព្រែកតាពៅ”ប្រាកដមែន។
ប៉ុន្តែគម្រោងនេះជាយុទ្ធសាស្ត្ររបស់មន្ត្រីជំនាញខេត្ត ដែលត្រូវកើបលុយរាប់សែនដុល្លារ ពីការលក់អាចម៍ដី ឱ្យបណ្ដាក្រុមគ្រឿងចក្រ…!។
ថៅកែគ្រឿងចក្របញ្ជាក់ទៀតថា បើទោះបីជាខ្លួន ទិញដីព្រែកតាពៅ អស់លុយរាប់សែនដុល្លារហើយក្ដី! ប៉ុន្តែមន្ត្រីជំនាញខេត្ត.បានហាមមិនឱ្យនិយាយនោះទេ..។
ខណៈមន្ត្រីខេត្ត.បង្គាប់ថា ការទិញលក់នេះជារឿងសម្ងាត់ផ្ទៃក្នុង! ត្រូវលាក់ការណ៍ឱ្យជិត ហើយបើមានគេសួរ គ្រាន់តែនិយាយថា ជីកស្ដារដីព្រែក តាមគម្រោងរបស់រដ្ឋបាលខេត្ត.ទៅបានហើយ!។

បើតាមម្ចាស់គ្រឿងចក្រ ពាក់ព័ន្ធការលក់ដី”ព្រែកតាពៅ”ពីសំណាក់មន្ត្រីជំនាញខេត្ត គឺឈ្មួញដណ្ដើមគ្នាទិញតែម្ដង..!។
ពោលគឺ ក្រុមខ្លះទិញបានប្រវែងជិត៤០០ម៉ែត្របណ្ដោយព្រែក.ចំនួនលុយបូកសរុបតាមហ្នឹង គឺ១០០ម៉ែត្រ តម្លៃ៥០.០០០ដុល្លារជាកំហិត។
ខ្លះទិញជិត១គឺឡូម៉ែត្រ.និងខ្លះទៀតទិញបានជាង១គីឡូម៉ែត្រ បណ្ដោយព្រែក និយាយជារួម ទិញបណ្ដើរជីកយកអាចម៍ដី លក់បណ្ដើរ…!។
*អ្នកគួកជេរដីម្នាក់ ក៏បានអះអាងស្រដៀងគ្នានេះដែរថា គម្រោងជីកស្ដារ”ព្រែកតាពៅ”មន្ត្រីខេត្ត.ពិតជាបានលក់អាចម៍ដី ឱ្យក្រុមគ្រឿងចក្រ ក្នុងតម្លៃ១០០ម៉ែត្រ.ចំនួន៥០.០០០ដុល្លារប្រាកដមែន.អញ្ចឹងគម្រោងជីកស្ដារ”ព្រែកតាពៅ”ប្រវែងជាង៦គីឡូម៉ែត្រ បូកលុយតាមនិងទៅគឺរាប់សែនដុល្លារ..!។
អ្នកគួកជេរដីបញ្ជាក់ទៀតថា គ្មានគ្រឿងចក្រណាមួយ អាចយកដី”ព្រែកតាពៅ”មកធ្វើអាជីវកម្ម ដោយមិនបង់លុយនោះទេ!។
គ្រាន់តែថៅកែខ្លះ ទិញពីខេត្ត.ក្នុងតម្លៃខាងលើហើយ ដាក់គ្រឿងចក្រឈូសឆាយ ដឹកជញ្ជូនមកលក់អាចម៍ដី តាមបណ្ដាដីឡូត៍ដោយខ្លួនឯង!។
ខ្លះកាយដឹកលក់តាមដីឡូត៍ផង និងលក់អាចម៍ដី ឱ្យក្រុមរថយន្តដែលមកទទួលទិញបន្តផង..។
ដើម្បីបានកម្រៃ និងប្រាក់ចំណេញ សម្រាប់ស្រង់ដើម បន្ទាប់ពីចំណាយក្នុងការទិញដីពីមន្ត្រីជំនាញខេត្ត.រាប់ម៉ឺនដុល្លារ.។
ស្របពេលដែលក្រុងបាវិត នៅពេលនេះ កំពុងអភិវឌ្ឍន៍ខ្លាំងក្លា តម្រូវការនៃការចាក់ដីច្រើន និងមានតម្លៃខ្ពស់.!។
ជាក់ស្តែង គ្រឿងចក្រធំៗដែលកំពុងជីកកកាយដី”ព្រែកតាពៅ”មានចំនួន៣ក្រុមដូចជា៖
ទី១៖ ក្រុមលោក<រិទ្ធ>កំពុងជីកកកាយត្រង់ចំណុចខាងកើត”វត្តតាពៅ”ដោយផ្អែកថា មានការអនុញ្ញាតពីក្រសួង…!។
២៖ ក្រុមលោក<ចាន់ រតនៈ>ហៅឌឿកកំពុងជីកកកាយនៅខាងកើត.ក្រុមលោក<រិទ្ធ>ដោយផ្អែកថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត..!។
និងទី៣៖ ក្រុមលោក យេ កំពុងជីកកកាយនៅខាងកើតក្រុមលោក<ចាន់ រតនៈ>ដោយផ្អែកថា មានការអនុញ្ញាតពីរដ្ឋបាលខេត្ត..!។
*ក្នុងនោះ សម្រាប់រថយន្តបែនចំណុះ៥តោន ចាក់ឱ្យដីឡូត៍ បានតម្លៃចាប់ពី២០ ទៅ២៥ដុល្លារក្នុង១ឡាន.!។
រីឯរថយន្តកង់១០ ចាក់ឱ្យដីឡូត៍ បានតម្លៃចាប់ពី៤០ ទៅ៥០ដុល្លារក្នុង១ឡាន។
ចំណែករថយន្តយីឌុប ចាក់ឱ្យដីឡូត៍ បានតម្លៃចាប់ពី៥០ ទៅ៦០ដុល្លារក្នុង១ឡាន។
*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១៣.០១.២០២៦”ដើមរាំង”បានសុំការបំភ្លឺពីលោក សាញ់ សាខុន ចៅសង្កាត់បាវិត ដោយលោកថ្លែងថា រឿងទិញលក់អាចម៍ដី”ព្រែកតាពៅ”ក្នុងតម្លៃខាងលើ។
គឺលោកមិនបានដឹងនោះទេ ពោលគឺ លោកដឹងត្រឹមតែ គម្រោងជីកស្ដារព្រែកប៉ុណ្ណោះ..!។





*រីឯលោក ឯក សារ៉ាត់ ចៅសង្កាត់បាទី បានថ្លែងថា រឿងទិញលក់អាចម៍ដីព្រែកខាងលើ.ខ្ញុំមិនដឹងទេ.នឹងមិនអាចនិយាយបានទេ..!!។
*ចំណែកលោក ខ្លឹង ផែន ចៅសង្កាត់ប្រាសាទ បានថ្លែងថា ការទិញលក់នោះជារឿងផ្ទៃក្នុង។
ដោយមិនមានចំណែកណាមួយ មកឱ្យរដ្ឋបាលសង្កាត់ របស់លោកនោះទេ!។
បើតាមលោក ខ្លឹង ផែន ពាក់ព័ន្ធការជីកយកដីព្រែកខាងលើ រូបលោកក៏ដឹងដែរថា ម្ចាស់គ្រឿងចក្រត្រូវចំណាយលុយ.!គ្រាន់តែលោក មិនដឹងតួរលេខច្បាស់ប៉ុណ្ណោះ..!។
*លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងប្រាប់”ដើមរាំង”ថា ខ្ញុំមិនដឹងទេ រឿងទិញលក់អីទាំងនុង.!។
*លោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្វាយរៀង មិនអាចសុំការបកស្រាយបានទេ ខណៈទូរស័ព្ទចូលហើយ លោកមិនទទួល.!។
*លោក ណុប ទូច ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងស្ដីទី បានថ្លែងថា ខ្ញុំដឹងតែរឿងគម្រោងជីកស្ដារប៉ុណ្ណោះ ចំពោះការទិញលក់តម្លៃប៉ុន្មាននោះ គឺខ្ញុំមិនដឹងឡើយ!។
*បន្ថែមពីនេះ”ដើមរាំង”ក៏បានសុំការបំភ្លឺពីលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងដោយលោកតម្រូវឱ្យ ផ្ដល់សំណួរតាមប្រព័ន្ធTelegram ជំនួសវិញ.។
លុះ”ដើមរាំង”សួរម្ដងទៀត លោកចូលស្ដាប់ហើយ ប៉ុន្តែមិនបកស្រាយ..!។
*ទោះជាយ៉ាងនេះក្ដី ពលរដ្ឋក្នុងមូលដ្ឋាន សុំស្នើដល់ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់មន្ត្រីជំនាញអព្យាក្រឹតចុះពិនិត្យស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្ម ទិញលក់ក្នុងតម្លៃខ្ពស់កប់ពពក បានលុយយ៉ាងច្រើនសន្ធឹក មិនដឹងយកទៅណាប្រើការលើអ្វីខ្លះ..!!៕