ប្រធានតំបន់ឆ្នោតវៀតណាមប្រចាំស្រុកល្វាឯម រួមនិងបុគ្គលិកជាច្រើននាក់ បានរត់ចោលស្នាក់ការហើយ!

ប្រធានតំបន់ឆ្នោតវៀតណាមប្រចាំស្រុកល្វាឯម រួមនិងបុគ្គលិកជាច្រើននាក់ បានរត់ចោលស្នាក់ការហើយ!

កណ្ដាល៖ ស្របពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ស្រាប់តែប្រធានតំបន់ឆ្នោតវៀតណាម ប្រចាំស្រុកល្វាឯម បានដឹងខ្លួនមុន រួចចល័តបុគ្គលិកជាច្រើននាក់ ចេញពីស្នាក់ការអស់រលីង នៅល្ងាចថ្ងៃទី២៨.០១.២០២៦…!!។ សូមជម្រាបថា ផ្ទះជួលនិងជាស្នាក់ការល្បែងឆ្នោតកន្ទុយលេខវៀតណាមដ៏ធំមួយនេះ ស្ថិតនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលក្រុមហ៊ុនល្បែងឆ្នោត បានជួលធ្វើស្នាក់ការ សម្រាប់ឱ្យបុគ្គលិកខ្លួនស្នាក់នៅ និងធ្វើការប្រចាំថ្ងៃ ក្នុងតម្លៃ១ឆ្នាំ ៦០០ដុល្លារ..!។ *គួរំលឹកថា កាលពីថ្ងៃទី២៣.០១.២០២៦”ដើមរាំង”បានផ្សព្វផ្សាយអំល្បែងឆ្នោតកន្ទុយលេខវៀតណាម ដែលកំពុងរីករាលដាលដូចផ្សិត ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង!។ ដែលមានលោកអនុសេនីយ៍”ប៉ូលីស”វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥) ជាប្រធានតំបន់ឆ្នោតវៀតណាមប្រចាំស្រុកពារាំង និងមានស្នាក់ការល្បែងត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ!។ ក្នុងនោះ សមត្ថកិច្ចចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុក.!!។ បន្ទាប់មកនៅថ្ងៃទី២៦.០១.២០២៦ ផ្ទះជួលស្នាក់ការឆ្នោតវៀតណាម ប្រចាំតំបន់ខ្សាច់កណ្ដាល ត្រង់ចំណុចខាងជើងស្ពានព្រែកគង់វ៉ាន់ ក្នុងភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ក៏ត្រួវបានបិទទ្វារលែងស្នាក់នៅផងដែរ..!។ ខណៈប្រធានតំបន់ឆ្នោតវៀតណាមប្រចាំស្រុកខ្សាច់កណ្ដាល រួមនិងបុគ្គលិក បានរត់គេចអស់ មុនសមត្ថកិច្ចចុះបង្ក្រាប..!!។ រហូតដល់ល្ងាចថ្ងៃទី២៨.០១.២០២៦ ប្រធានតំបន់ឆ្នោតវៀតណាម ប្រចាំស្រុកល្វាឯម រួមនិងបុគ្គលិកជាច្រើននាក់ ក៏បានរត់គេចពីស្នាក់ការនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯមទៀតផង មុនសមត្ថកិច្ចចុះបង្ក្រាប.!។ *ពលរដ្ឋនិយាយថា រាល់ថ្ងៃនេះពួកខ្លួនតែងតែចាក់ឆ្នោតវៀតណាម ផ្សងសំណាងជាប្រចាំ.!។ ខណៈកូនកញ្ច្រែងដើរកត់ឆ្នោតវៀតណាម គឺសំបូរណាស់ ដោយសារមេកញ្ច្រែងដាក់ពង្រាយគ្រប់ភូមិ.តែម្ដង…!។ ហេតុនេះងាយស្រួលក្នុងការចាក់ឆ្នោតប៉ុន្តែមិនងាយនឹងត្រូវនោះទេ ហើយបច្ចុប្បន្ន ឆ្នោតវៀតណាម គេស៊ីសង១គុណនឹង៨០០ដងឯណោះ!។ ឧទាហរណ៍ចាក់ចំនួន១.០០០រៀល បើត្រូវមេនឹងសងមកវិញចំនួន៨០ម៉ឺនរៀល។ *ព្រោះតែ១.សង៨០០ដងបែបនេះហើយ ទើបក្រុមហ៊ុនឆ្នោតវៀតណាមដ៏ធំមួយនេះ អាចពង្វក់ស្មារតីពលរដ្ឋមួយចំនួន ឱ្យងប់ងុលផ្សងសំណាងជាមួយល្បែង”ឆ្នោតកន្ទុយលេខវៀតណាម”ភ្លូកទឹកភ្លូកដី..!។ ពោលគឺ គ្រាន់តែដេកស្រម៉ៃឬសុបិន ក៏នាំគ្នាកាត់ឆ្នោតចាក់ផ្អើលភូមិ..!។ មិនតែប៉ុណ្ណោះ សូម្បីមនុស្សស្លាប់.ឆ្កែរត់បុកប៉ោត.ដើមឈើរលំ ឬមានហេតុការណ៍ផ្សេងៗ ក៏នាំគ្នាកាត់ឆ្នោតចាក់ដែរ!។ ក្នុងនោះអ្នកខ្លះតាមចាក់ឆ្នោតលេខចាំ រហូតឡុងចុងជំពាក់បំណុលគេ ឈានដល់ឈ្លោះទាស់ទែងក្នុងគ្រួសារ និងរត់ចោលផ្ទះដោយសារ ចាញ់ឆ្នោតនិងគេចពីបំណុលក៏មាន..!!។ *ជុំវិញរឿងនេះ ប្រជាពលរដ្ឋដែលមានប្ដីឬប្រពន្ធ ជាអ្នកញៀនល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”សុំស្នើយ៉ាងទទូចដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល.ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់វិធានការបង្ក្រាបចំពោះល្បែងស៊ីសង”ឆ្នោតកន្ទុយលេខវៀតណាម”ខាងលើដោយក្ដីអនុគ្រោះ នឹងសុំឱ្យចាត់វិធានការម៉ឺងម៉ាត់លើលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥) រួមនិងមេធំនៃក្រុមហ៊ុនឆ្នោតកន្ទុយលេខវៀតណាម ដើម្បីអនុវត្តឱ្យបាននូវគោការណ៍ភូមិ.ឃុំ.មានសុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *