បន្ទាយមានជ័យ÷ ប៉ោយប៉ែតជុំវិញករណី ធ្វើសំណង់រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ “រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញលិខិតជូនដំណឹងនិងខិលិតបង្គាប់ការ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយយោងតាមអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី១ខែវិច្ឆិការ ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រង ចំណីតាមបណ្ដោយផ្លូវជាតិនិងផ្លូវរថភ្លើង ។
ដោយឡែកនៅថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៥ នេះឃើញមានសំណង់រឹងតូបលក់ដូររំលោភលើដី ចំផ្លូវជាច្រើនល្វែង នៅខាងមុខផ្ទះរបស់លោក ង៉ោ ម៉េងជ្រួន អតីតអភិបាលរងខេត្ដបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សំណង់ខាងលើត្រូវបានគេស្គាល់ថាជារបស់លោកង៉ោ ម៉េងជ្រួន ដែលអតីត:ជាអភិបាលក្រុងប៉ោយប៉ែត និងអភិបាលរងខេត្ដបន្ទាយមានជ័យ បច្ចុប្បន្ន លោកបានចូលនិវត្តន៍។
ជុំវិញករណីសាងសង់សំណង់របស់លោកង៉ោម៉េង ជ្រួន មិនដឹងថា អាជ្ញាធរក្រុងប៉ោយប៉ែត លោកគាត ហ៊ុល សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បានដឹងនិងឃើញដែឬទេ ? ទើបសាងសង់រួចរាល់ជាស្ថាពរ។សូមបញ្ជាក់សំណង់ខាងលើបានសាងសង់រួចរាល់ជាស្ថាពរម្ដងរួចមកហើយ នៅដើមឆ្នាំ២០២៤ និងបានវាយកម្ទេចចោលវិញនៅពេលនោះក្រោយមានសារព័ត៌មានចុះផ្សាយព្រោងព្រាត ។
ជុំវិញករណីខាងលើនេះក្រុមការងារយើងបានទំនាក់ទំនងខុលទៅសុំការបំភ្លឺពីរអាជ្ញាធរសង្កាត់ប៉ោយប៉ែត លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រង ខុលចូលតែមិនទទូលគ្មានការឆ្លើយតប ចំណែក លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត ក្រុមការងារយើងបានរាយការណ៍ជូនតាមរយ:តេលេក្រាមលោកឃើញតែមិនឆ្លើយតប។
ចំណែកមន្រ្តីសាលាក្រុងម្នាក់សូមមិនបញ្ចេញឈ្មោះបានវ៉ោយជាសម្លេងបំភ្លឺថា កន្លងមករដ្ឋបាល ក្រុងប៉ោយប៉ែតអនុវត្ត ករណីនេះ យ៉ាងសកម្ម ទើបតែ ផ្អាក មួយរយៈ មូលហេតុព្រំដែនសភាពការណ៍ មិនសូវល្អ។
មហាជន ក៏ដូចជាពលរដ្ឋសូមណូមនពរ ទៅដល់លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ សូមមេត្តាមានវិធានការ ក្នុងរឿងនេះផងទាន ដើម្បីឱ្យមានតម្លាភាពបញ្ជៀសរាល់ការ រិះគន់ពីមហារជនលើកឡើងថា ច្បាប់ ដែលចេញដោយ រដ្ឋបាលក្រុងប៉ោយប៉ែត មានប្រសិទ្ធភាពដែរឬទេ?ឬក៍និយមបក្សពួក មានស្តង់ដាពីរ រវាងប្រជាពល រដ្ឋទន់ខ្សោយ និង អ្នកមានលុយ មានអំណាច។
ជុំវិញករណីខាងលើអង្គភាព សារព័ត៌មាន យើងសូមស្វាគមន៍ជានិច្ច រាល់ការបកស្រាយបំភ្លឺពីរសមីពាក់ព័ន្ធ និងគ្រប់ស្ថាប័ន រៀងរាល់ម៉ោងធ្វើការសូមអរគុណ។
